khmer eng
  • គណៈកម្មការទី៨ ក្រុមសមាជិកា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នាំយកអំណោយជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ក្រុមសមាជិកាព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកា និងជាប្រធានក្រុមភូមិភាគទី៦ បានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

    អំណោយសម្ភារៈដែលយកទៅជូនកងពលតូចអន្តរាគមន៍លេខ៩ កងវរសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និងលេខ៣៩៥ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ ៤៤៦ និង៤៤៧ និងរដ្ឋបាលស្រុកជាំក្សាន្ត ទទួលបាន ៖ ឃីតថ្នាំ ប្រេងឥន្ទនៈ ក្រមា ទឹកឃ្មុំ ដំណាប់ខ្ញី ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រសក់ចាវ សៀង ស្ពៃជ្រក់ ប្រហុក ផ្អកត្រី ផ្អកសាច់ជ្រូក ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ជ្រក់ង៉ាំង៉ូវ ត្រចៀកកណ្តុរ ស្ករត្នោត អំបិល ខ្ទឹមស ប្រេងឆា ប៊ីចេង មីសួ ស្ពៃក្តោប ត្រាវ ឆៃថាវ ខ្ទឹមបារាំង អំពិលទុំ ពងទាប្រៃ សាច់ជ្រូក និងម្សៅម្រេច ព្រមទាំងថវិកាមួយចំនួន។

    បន្ទាប់ពីជួបសំណេះសំណាលរួចមក គណៈប្រតិភូ បានអញ្ជើញបន្តអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងសម្ភារៈប្រើប្រាស់សម្រាប់យកចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត